โพสต์ by Borng Pdey Oun.
www.website khmerchanthorn.com
วันอาทิตย์ที่ 5 มกราคม พ.ศ. 2557
วันจันทร์ที่ 23 ธันวาคม พ.ศ. 2556
วันอังคารที่ 17 ธันวาคม พ.ศ. 2556
วันพฤหัสบดีที่ 12 ธันวาคม พ.ศ. 2556
ឯកសារ:ភិរម្យភាសាអ៊ូហៅង៉ុយ
ប្រវត្តិរូបសង្ខេប
គេមិនដឹងពីថ្ងៃខែកំណើត របស់អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ ទេ ប៉ុន្តែឯកសារបានអះអាងថា លោកប្រសូត នៅឆ្នាំ១៨៦៥ ត្រូវនឹងពុទ្ធសករាជ ២៤០៨ នៅភូមិព្រៃអណ្ដូងស្វាយ ឃុំកំបូល ស្រុកភ្នំពេញ (បច្ចុប្បន្នស្រុកអង្គស្នួល) ខេត្តកណ្ដាល ។ ហើយលោកមានឈ្មោះពីកំណើតគឺ អ៊ុក អ៊ូ ហៅង៉ុយ ។ ឯកសារដែលអាចប្រមូលបានឥឡូវនេះ មិនបានបញ្ជាក់ទេថា លោកមានបងប្អូនប៉ុន្មាននាក់ គឺគ្រាន់តែនិយាយថាលោកជាកូនទី២ក្នុងគ្រួសារប៉ុណ្ណោះ ។ បិតារបស់លោក គឺចៅពញាធម្មធារា មេឃុំកំបូល នាមអ៊ុក ។ រីឯមាតា នាម អៀង ជាបុត្រីរបស់ចៅពញាម៉ុក មេឃុំស្ពានថ្ម ស្រុកខេត្តជាមួយគ្នា ។ មាតាបិតា លោកត្រូវជាបងប្អូនជីទួតមួយនឹងគ្នា ។ ជីវិតស្នេហារបស់កវីប្រជាប្រិយយើង ពុំទាន់មានឯកសារណារៀបរាប់ទេ យើងគ្រាន់តែដឹងថា ក្រោយពីបានចាក់សិក្ខាបទមកជាគ្រហស្ត លោកមានភរិយា ឈ្មោះ អ៊ិន និងមានកូនសុទ្ធតែប្រុសចំនួន៦រូប,រួមមានឈ្មោះ ដួង,ចេង ,ចា,ចិន,ចុង,ចេវ ។
តាមការបញ្ជាក់របស់លោក យី ធន់ ក្នុងចំណោមកូនលោកទាំង៦រូប មានកូនទី៥ ដែលមានទេព្យកោសល្យខាងសំនួនវោហារ ហើយក៏ល្បីល្បាញផងដែរក្នុងឈ្មោះថា"អាចារ្យចុង" ។ តាមពត៌មានខ្លះទៀតនិយាយថា លោកអ៊ុក អ៊ូ មានចៅម្នាក់ទៀតដែរ ដែលមានវោហារល្បីខាងច្រៀងអាយ៉ៃ ហើយមានរូបរាងស្គមស្ដើងដែលគេធ្លាប់ឮឈ្មោះថានាយស្លឹក ។ នៅពេលច្រៀងអាយ៉ៃ នាយស្លឹកតែងឧទ្ទេសនាមខ្លួនគាត់ថា"ស្រុកខ្ញុំនៅខាងលិច ពោធិចិនតុង កូនអាចារ្យចុង ចៅអាចារ្យង៉ុយ" ។ អាចារ្យ ចុង បានទទួលអនិកម្មក្នុងគុកនយោបាយនៅឆ្នាំ ១៩៥៥ ពេញបោះឆ្នោតគណៈបក្សប្រជាធិតេយ្យ ប្រកួតប្រជែង និងបក្សសង្គមរាស្ត្រនិយម។
วันจันทร์ที่ 9 ธันวาคม พ.ศ. 2556
วันอาทิตย์ที่ 8 ธันวาคม พ.ศ. 2556
អ្នកគ្រូរបាំចែករំលែកគន្លឹះចំពោះអ្នកចង់រាំរបាំអប្សរា
អ្នកគ្រូរបាំចែករំលែកគន្លឹះចំពោះអ្នកចង់រាំរបាំអប្សរា
កញ្ញា ចាប ចំរើនតុលា បម្រើការងារនៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាគ្រូបង្រៀននៅសាលាវិចិត្រសិល្បៈ និងជាអ្នករាំរបាំអប្សរា បានផ្ដល់អនុសាសន៍មួយចំនួនចំពោះអ្នកដែលចង់ក្លាយជាអ្នករបាំអប្សរា។
កញ្ញា តុលា បានឲ្យដឹងថា៖ «ចង់ធ្វើជាអ្នករបាំអប្សរាម្នាក់វាមានផលវិបាកច្រើន ពីព្រោះ អ្នករបាំត្រូវចំណាយពេលវេលាហ្វឹកហាត់តាំងពីក្មេងអាយុ ៧ ឬ ៨ ឆ្នាំ ហើយចំណាយពេល ៩ឆ្នាំ នៅក្នុងការហាត់រៀន [មូលដ្ឋានគ្រឹះ]»។
ដោយសារខ្លួនមានបទពិសោធចូលរៀនរាំរបាំតាំងពីអាយុ ៨ ឆ្នាំ កញ្ញាតុលា បានបន្តថា៖ «ដោយសារតែគាត់មានអាយុ ២១ ឆ្នាំ ហើយចង់ក្លាយជាអ្នករបាំអប្សរា គាត់ត្រូវចំណាយពេលខ្លាំងមែនទែន»។
កញ្ញា បានបង្ហើបប្រាប់ថា៖«នៅពេលព្រឹកគាត់ព្យាយាមហាត់ឲ្យបានច្រើនដោយគាត់ត្រូវហាត់ឲ្យបានពីរម៉ោងក្នុងមួយព្រឹក។ សរីរាង្គមនុស្សយើងងាយស្រួលបត់បែនគឺនៅពេលព្រឹក បានន័យថានៅពេលព្រឹក សរីរាង្គនៅទន់។ គាត់អាចចំណាយពេលពីម៉ោង៧ដល់៩សម្រាប់ការហាត់ពត់ពេនខ្លួន»។
សម្រាប់មូលដ្ឋានគ្រឹះក្នុងការហាត់របាំ កញ្ញា ចំរើន តុលា បានប្រាប់ឲ្យដឹងថាមូលដ្ឋានដំបូងអ្នករាំត្រូវហាត់ពត់ដៃទាំងសងខាង ដោយពត់ម្រាមដៃនិងកដៃដើម្បីឲ្យទន់ព្រមទាំងហ្វឹកហាត់ទៅលើត្រគាក និងជើងដើម្បីងាយស្រួលបត់បែន។
ទេពអប្សរារូបនេះបានប្រាប់បន្ដទៀតថា៖«របាំអប្សរា មានលក្ខណពិសេសខុសគេទើបគាត់ដាច់ខាចត្រូវតែមានដងខ្លួនស្អាតដងខ្លួនសមសួនដែលមិនធាត់មិនស្គមព្រមទាំងមានដងខ្លួនស្រលូននិងទម្រង់មុខវែង»។
កញ្ញាបន្ថែមថា សម្រស់ការតុបតែងមុខ និងភាពប៉ិនប្រសប់រួមចំណែកសំខាន់សម្រាប់អ្នករាំរបាំអប្សរា។
កញ្ញាតុលាក៏សូមអរគុណដល់យុវជនខ្មែរដែលមានបំណងចង់រៀនពីរបាំខ្មែរដែលជាការថែរក្សាវប្បធម៌ខ្មែរមិនឲ្យបាត់បង់ហើយកញ្ញាក៏បានផ្ដែផ្ដាំថា៖ «ប្រសិនបើពួកគាត់ចង់ក្លាយជាអ្នកសិល្បៈគាត់គួរព្យាយាមឲ្យទៅជាសិល្បករពិតប្រាកដ»។
កញ្ញា បានបញ្ជាក់ថា៖ «សិល្បៈជាចំណង់ចំណូលចិត្តមួយ បើមិនស្រឡាញ់ទេកុំធ្វើ ពីព្រោះវាអាចប៉ះពាល់ដល់វប្បធម៌យើង»៕
วันเสาร์ที่ 7 ธันวาคม พ.ศ. 2556
สมัครสมาชิก:
บทความ (Atom)