សុខា សទ្ធា បតិដ្ឋិតា
កូនស្តាប់ទេសនាសាស្តាទូន្មាន
បាននូវសទ្ធាក្នុងព្រះទ្រង់ញាណ
កូនបានជិះយានមានព្រះនាំផ្លូវ
សទ្ធាតាំងមាំក្នុងចិត្តសន្តាន
។
កូនពិតជាបានផុតរឿងអាស្រូវ
ជិះយានមានសុខសម្រុកឆ្ពោះផ្លូវ
មគ្គល្អពេកកូវទៅទីផុតស្លាប់
សទ្ធាជាទ្រព្យថ្លៃថ្លាបវរ ។
ជាទ្រព្យត្រាច់ចរជាប់ក្នុងចិត្តស្រាប់
មានគូបញ្ញាចាត់ការចំណាប់
ដល់ទីផុតស្លាប់អស់ការស្រេកឃ្លាន
។
ไม่มีความคิดเห็น:
แสดงความคิดเห็น